សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022”

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៨:៥៨ នាទី ព្រឹក

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ បានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ាន ចំនួន១៨ លើក រួចមកហើយកាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត រៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២២ នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់ចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធអនឡាញ (Physical and Virtual Exhibition)។

ដោយស្ថានភាពនៃជំងឺ កូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម ផ្តល់អាទិភាពខ្ពស់ដល់ ក្រុមហ៊ុន ឬសហគ្រាសកម្ពុជា ដែលមានសាខា ឬតំណាងចែកចាយផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈការបញ្ជូន ផលិតផល និងសេវាទៅចូលរួមដាក់តាំងបង្ហាញជូនអ្នកទស្សនា និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ នៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែល មាន បំណងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬ តាមប្រព័ន្ធ អនឡាញ សូមមកបំពេញ បែប បទ និងដាក់ពាក្យសុំចូលរួមឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០៨៩ ៩១១ ១០១ / ០១៧ ៧៥៩ ៥៦៧ / ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល៖ chaoji168@gmail.com / sanphirun1977@gmail.com / vannameass@yahoo.com  / ritatong19@gmail.com

សូ ម អ រ គុ ណ !

Announcement: “The 19th China-ASEAN Expo 2022” at Nanning International Convention and Exhibition Center, Nanning City, Guangxi Zhuang Autonomous Region, People’s Republic of China

On behalf of the Cambodian Inter-Ministerial Committee for Participation in the World Expositions and International Trade Fairs, the Ministry of Commerce has the great honor to inform to all businessmen, entrepreneurs, investors and producers that with the consequent successful participation in the China-ASEAN EXPO for the 18 sessions in a row, the Ministry of Commerce in collaboration with CAEXPO Secretariat is going to organize “The 19th China-ASEAN Expo 2022” to be held from 16-19 September 2022 at Nanning International Convention and Exhibition Center, Nanning City, Guangxi Zhuang Autonomous Region, People’s Republic of China. The above event will be conducting in hybrid mode, both in physical and virtual exhibition.

Due to uncertainty of Covid-19 pandemic in China, the Ministry of Commerce offers priority to Cambodian companies who has an office representative in China as well as to encourage the Cambodian companies send their products or service to display and exhibit for marketing and business networking with Chinese companies. Virtual exhibition will be organized during the 19th China-ASEAN EXPO 2022 for Cambodian Exhibitors who is not be able to attend physically. The Ministry of Commerce is pleased to invite all businessmen, entrepreneurs, investors and producers who is intent to participate “The 19th China-ASEAN Expo 2022” both online-offline exhibition to apply and register no later than 10th August 2022.

For further information, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Phum TeuK Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia.

Tel : 016 416 825 / 089 911 101 / 017 759 567/ 087 755 551

E-mail: chaoji168@gmail.com / sanphirun1977@gmail.com / vannameass@yahoo.com / ritatong19@gmail.com

T H A N K  Y O U !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ