ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១២:៥១ នាទី ថ្ងៃត្រង់
👁 16
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា៖ សមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) នឹងរៀបចំពិព័រណ៍ “ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ” ក្រោមប្រធានបទ “ត្រឡប់មកធ្វើជំនួញវិញ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលកូរ៉េនេះគឺជាមូលដ្ឋាននៃការចាប់ផ្តើមឡើងវិញសកម្មភាពទីផ្សារនាំចូលរបស់កូរ៉េបន្ទាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេសដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននាំចេញបរទេស និងក្រុមហ៊ុននាំចូលកូរ៉េ ដោយជំរុញការនាំចេញទំនិញរបស់បរទេសទៅកាន់ទីផ្សារកូរ៉េ។ ព្រឹត្តិការណ៍នេះគឺជាចំណែកមួយនៃពិពិធកម្មទីផ្សារ និងភាពជាដៃគូសម្រាប់អ្នកចូលរួមផងដែរ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជូនស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ សូមអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់នាំចូលផលិតផលរបស់ខ្លួនក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ សូមទាក់ទង Mrs. Rechal Hwang អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ KOIMA ឬតាមរយៈអ៊ីម៉ែល Rachel@koima.or.kr ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល sanphirun1977@gmail.com ។សូមអរគុណ
The Ministry of Commerce of the Kingdom of Cambodia has the honor to inform Oknha, businessmen and the public that the Korea Importers Association (KOIMA) is organizing “The Import Goods Fair 2022” on June 23-25, 2022 at COEX Hall, Seoul, Republic of Korea. Under the theme "Back to Business", the IGF 2022 aims to serves as a platform to prepare a good foundation of recovery for Korean import market in time after COVID-19 crisis, and to facilitate the trading in Korea match making with international exporting companies for Korean market. This trade event is a part of diverse products and participants partnership.
In this regard, the Ministry of Commerce acts as a facilitator called for exporters and related association’s interests who are willing to export their products into the Korean market or wish to participate in business partnership with Korean company, please contact Mrs. Rachel Hwang, KOIMA Deputy Head, International Relations at rachel@koima.or.kr or contact Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address: Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia, tel: (855) 89 911 101 at e-mail: sanphirun1977@gmail.com.Thank You
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣