សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពហុវិស័យ “Bizcoverindia 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៩:១៧ នាទី ព្រឹក

👁 17

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលជំរុញការនាំចេញឥណ្ឌា (The Export Promottion Centre - EPC) សហការ ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា នឹងរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពហុវិស័យ “Bizcoverindia 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ។ វិស័យសំខាន់ៗនៃពិព័រណ៍នេះរួមមាន៖ Agro & Food Construction Textiles & Apparels IT & SAS Coir General

ក្នុងឱកាសនេះ គណៈកម្មការរៀបចំពិព័រណ៍ EPC សូមអញ្ជើញក្រុមហ៊ុន/សហគ្រាសកម្ពុជាដែល កំពុងធ្វើធុរកិច្ចលើវិស័យពាក់ព័ន្ធខាងលើ និងមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើដើម្បីផ្លាស់ប្ដូរ ទំនិញ និងសេវារវាងកម្ពុជា និងឥណ្ឌា ឬជាមួយអន្ដរជាតិ សូមទាក់ទងលោក K.T.Rajan, General Manager, Email: chairman@epcindia.org ឬទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា តាមអាស័យដ្ឋាន ផ្ទះលេខ៥០-៥២ ផ្លូវ ២១៤ សម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០២៣ ២១០ ៩១២ / ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖ hoc.phnompenh@mea.gov.in, admn.phnompenh @mea.gov.in សម្រាប់ព័ត៌មានបន្ថែម និងការទស្សនាពិព័រណ៍ Bizcoverindia 2022 សូមចូលទៅកាន់ គេហទំព័រ៖ https://bizcoverindia.com/expo។សូមអរគុណ

The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the Export Promotion Centre (EPC), In cooporation with Commerce and Industry of India is organizing the “Bizcoverindia 2022” – An International Multi Sectorial Virtual Trade Expo from 17th – 21st May 2022.The main Sectors of the Expo Focuses are: Agro​ & Food Construction Textiles & Apparels IT & SAS Coir General

In this regard, the organizing committee invited Cambodian companies/enterprise of which their business related to Agro & Food, Textiles & Apparels, Coir, Construction, IT & SAS, General and interest in this trade Expo to sourcing and exchange products and service between Cambodia-India and with international please feel free contact directly to Mr. K.T.Rajan, General Manager, Email: chaiman@epcindia.org. Or contact India Embassy in Cambodia via address #50-52 St.214, Samdech Pan Ave., Sangkat Boeng Raing, Khan Daun Penh, Phnom Penh Tel: +855-23 210 912/+855-23 210 913 Email: hoc.phnompenh@mea.gov.in, admn.phnompenh@mea.gov.in For more information on the expo please visit the following website of EPC: https://bizcoverindia.com/expo. THANK YOU!

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ