ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៧:២៤ នាទី យប់
👁 15
(រដ្ឋធានីវ៉ាស៊ីនតោន,អាមេរិក)៖ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំធុរកិច្ចសហរដ្ឋអាមេរិក ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្គូរផ្គងធុរកិច្ច រវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ាន ព្រមទាំងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ សំដៅចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨៤ មក ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការដ៏សំខាន់មួយសម្រាប់សាជីវកម្មរបស់សហរដ្ឋអាមេរិកដែលបានប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន។ នៅទូទាំងពិភពលោក សមាជិកភាពរបស់ក្រុមប្រឹក្សានេះចំនួនជិត១៨០ ក្រុមហ៊ុនបង្កើតបានប្រាក់ចំណូលជិត៧ ទ្រីលានដុល្លារអាមេរិក និងផ្តល់ការងារប្រមាណជាង ១៤.៥លាននាក់។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សព្វថ្ងៃនេះសមាជិករបស់ក្រុមប្រឹក្សានេះរួមមាន ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដែលធ្វើអាជីវកម្មក្នុងអាស៊ាន និងរាប់ចាប់ពីអាជីវកម្មថ្មីៗ រហូតដល់ក្រុមហ៊ុនដែលបានប្រតិបត្តិនៅតំបន់អាស៊ីអាគ្នេយ៍ជាង ១០០ឆ្នាំមកហើយ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣