សេចក្តីជូនដំណឹង៖ ស្តីពីការស្នើសុំប័ណ្ណសម្គាល់ជាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងការបន្តសុពលភាពប័ណ្ណសម្គាល់

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៩:៥៨ នាទី ព្រឹក

👁 8

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់អ្នកតំណាងស្របច្បាប់ជំនាន់ទី១ និងជំនាន់ទី២ទាំងអស់មេត្តាជ្រាបថា ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមទទួលពាក្យស្នើសុំសម្រាប់អ្នកដែលមានគោលបំណងស្នើសុំប័ណ្ណសម្គាល់ដើម្បីក្លាយជាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្មដែលមានគោលបំណងបន្តសុពលភាពប័ណ្ណសម្គាល់របស់ខ្លួន ចាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះតទៅ។

១. លក្ខណៈសម្បត្តិ និងឯកសារភ្ជាប់

អ្នកស្នើសុំត្រូវមានលក្ខណៈសម្បត្តិ និងបំពេញឯកសារភ្ជាប់ តាមប្រកាសលេខ ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១

ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម។

២. នីតិវិធីក្នុងការដាក់ពាក្យស្នើសុំ

- ទាញយកពាក្យស្នើសុំតាមរយៈគេហទំព័រចុះបញ្ជីពាណិជ្ជកម្ម www.businessregistration.moc.gov.kh

- ពាក្យស្នើសុំ និងឯកសារតម្រូវច្បាប់ដើម (Soft Copy) ត្រូវបញ្ជូនទៅកាន់អ៊ីម៉ែល heng.sreitouch@moc.gov.kh 

- ដាក់ពាក្យស្នើសុំ និងផ្តល់ឯកសារតម្រូវច្បាប់ដើម នៅការិយាល័យប្រតិវេទន៍ និងតាមដានអាជីវកម្ម (បន្ទប់លេខ៣១៣) ឲ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឬមុនថ្ងៃផុតកំណត់នៃប័ណ្ណរបស់ខ្លួន

- ពាក្យស្នើសុំនឹងត្រូវត្រួតពិនិត្យ តាមប្រកាសលេខ ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬតាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨ ៣០៨២ ដែលមាន Extension លេខ០ ឬ៣។សូមអរគុណ!

សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖

https://cutt.ly/rHWGBoG

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ