សេចក្តីជូនដំណឹង៖​ ស្ដីពីកម្មវិធីតាំងពិព័រណ៍ “ Lancang-Mekong International Food Exposition ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៩ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៤:៥១ នាទី រសៀល

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ “ Lancang-Mekong International Food Exposition ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៩ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង។ ក្នុងឱកាសនេះ គណៈកម្មការរៀបចំពិព័រណ៍ សូមអញ្ជើញសហគ្រាស ឬក្រុមហ៊ុនអាជីវកម្មក្នុងវិស័យចំណីអាហារ និងកសិកម្មនៃប្រទេសសមាជិកមេគង្គ-ឡានឆាងចូលរួមតាំងបង្ហាញផលិតផលសក្កានុពលរបស់ខ្លួន ដោយភាគីឡាវនឹងផ្តល់ជូនស្តង់ចំនួន១០ ស្តង់ជូនប្រទេសសមាជិកដោយឥតគិតថ្លៃ។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួលជាមួយគណៈកម្មការរៀបចំពិព័រណ៍នៃនាយកដ្ឋានជំរុញពាណិជ្ជកម្មប្រទេសឡាវ សូមអញ្ជើញលោក-លោកស្រី ដែលជាពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន/សហគ្រាស ព្រមទាំងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មខាងលើ សូមទាក់ទងដោយផ្ទាល់តាមរយៈអ៊ីម៉ែល sinhdalone.ak@laomoic.org ឬ snr_phommaly@yahoo.com ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មន្រ្តីសម្របសម្រួលលោក ជា ពុទ្ធាកុល្បៈ តាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ ឬអ៊ីម៉ែល cheaputhea@yahoo.com ។សូមអរគុណ

ANNOUNCEMENT៖​ ​ The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the Ministry of Industry and Commerce of Laos is going to organize “Lancang-Mekong International Food Exposition” which will be held from 11 to 19 June, 2022 at Laos ITECC, Vientiane Capital, Lao PDR.

The Exposition is organized with the support of Lancang – Mekong Cooperation Special fund. The expo organizing committee is please to invited Cambodian companies of which their businesses related to food and agricultural products to participate the expo, 10 booths will be provide free of charge to CMVT countries.

In this regard, the Ministry of Commerce as a facilitator would like to invite Cambodian private sectors who are interested to the above expo please contact directly via email: sindalone.ak@laomoic.org or snr_phommaly@yahoo.com or contact Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address: Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia, Contact Person Mr. Chea Putheakolpak at cheaputhea@yahoo.com or ​(855) 12 777 959. THANK YOU

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ