ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៥:៣២ នាទី ល្ងាច
👁 0
(ក្រុងហ្សឺណែវ, ប្រទេសស្វីស)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃការអមដំណើរចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឆ្លៀតឱកាសអញ្ជើញសំណេះសំណាលការងារជាមួយមន្ត្រីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់មន្ត្រីនីមួយៗនៃស្ថានបេសកកម្ម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិនានាក្រោមការទទួលខុសត្រូវរបស់ខ្លួន ក៏ដូចជាលើកកម្ពស់មុខមាត់ និងការចូលរួមរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ។
ឯកឧត្តមបានបន្តថា ការសម្រេចបានលទ្ធផលជូនប្រទេសជាតិ ត្រូវជាគោលដៅចម្បងរបស់ស្ថានបេសកកម្ម និងមន្ត្រីនីមួយៗ ដោយតម្រូវឲ្យមានការសាមគ្គីផ្ទៃក្នុងជាធ្លុងមួយក្នុងការអនុវត្តការងារ ហើយមន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពជាអាជីព គោរពឋានានុក្រម ព្រមទាំងត្រូវអនុវត្តការងារតាមការទទួលខុសត្រូវរបស់ខ្លួនរៀងៗខ្លួន។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីនៃស្ថានបេសកកម្មទាំងអស់ប្រឹងប្រែងលើកកម្ពស់មុខមាត់របស់កម្ពុជា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការងារនានានៅក្នុងអង្គការអន្តរជាតិ ដើម្បីឱ្យប្រទេសដទៃទៀតបានស្គាល់កម្ពុជា ក៏ដូចជាប្រឹងប្រែងស្វែងរកកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនៃស្ថានបេសកកម្ម និងមន្ត្រីដទៃទៀតនៅក្នុងប្រទេស៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣