ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០១:៥៥ នាទី យប់
👁 1
(រដ្ឋធានីហ្សាការតា, ឥណ្ឌូនេស៊ី) ៖ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) ក្នុងឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Natalie Black ស្នងការពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសប្រចាំអាស៊ីប៉ាស៊ីហ្វិក និងសហការី ក្នុងអំទ្បុងពេលនៃកិច្ចប្រជុំលើកទី២ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (SEOM 2/53 and Related Meetings) នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោកស្រី Natalie Black សម្រាប់ការគាំទ្រកន្លងមករបស់រដ្ឋាភិបាលអង់គ្លេស ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេសការគាំទ្រដល់សមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) របស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងការចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេសលើកទី២ (2nd SEOM-UK Consultation) នៅលេខាធិការដ្ឋានអាស៊ាន។
ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ (១) វឌ្ឍនភាពការងាររបស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២ (២) ចំណុចសំខាន់ៗដើម្បីត្រៀមសម្រាប់កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី២ (2nd SEOM-UK Consultation) និង (៣) កិច្ចសហប្រតិបត្តិការអាទិភាពរបស់ចក្រភពអង់គ្លេស នៅក្នុងតំបន់អាស៊ាន។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ទំហំពាណិជ្ជកម្មកម្ពុជា-ចក្រភពអង់គ្លេស ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លើរបៀបវារៈនានា ពាក់ព័ន្ធនឹងសមាហរណកម្មតំបន់អាស៊ាន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣