ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០១:៥៨ នាទី រសៀល
👁 3
យោងលិខិតលេខ ៨៧២ អរ.កបទ.សអ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង កំណត់ទូតលេខ Z-2022/10605253/34526256
ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់ស្ថានទូតសាធារណរដ្ឋតួកគីនៅភ្នំពេញ ស្តីពីបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតនៅប្រទេសតួកគី។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់
អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថាអនុលោមតាមអនុសាសន៍របស់អង្គការពិភពលោកខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាពក្នុងការនាំចូលសត្វរស់និងផលិតផលធ្វើពីសត្វ ក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ នៃសាធារណរដ្ឋតួកគី បានចេញនូវបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី ដូចមានជូនភ្ជាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។សូមអរគុណ!
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣