ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងពិធីសម្ពោធ China (Jiangsu)-Cambodia "Silk Road E-Commerce" ដែលរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៦:៥៧ នាទី ព្រឹក

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងពិធីសម្ពោធ China (Jiangsu)-Cambodia "Silk Road E-Commerce" ដែលរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

"Silk Road E-Commerce" ជាវេទិកាមួយសម្រាប់បង្កើនភាពជិតស្និទ្ធិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា-ចិន បន្ថែមទៀត ដែលនឹងជួយផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើនការផលិត និងលក់ផលិតផលកសិកម្មដែលមានគុណភាពនិងសុវត្ថិភាពរបស់ខ្លួនទៅក្នុងទីផ្សារសក្តានុពលរបស់ចិន។ វេទិកានេះក៏នឹងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគផងដែរ រវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត តាមរយៈការទាញយកអត្ថប្រយោជន៍ពីការពង្រីកវិសាលភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)។

ព័ត៌មានថ្មីៗ