សេចក្តីជូនដំណឹងស្ដីពី​៖ការរៀបចំពិព័រណ៍ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ បាងកក លើកទី៦៧ “The 67th Bangkok Gems & Jewelry Fair”​ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកក ប្រទេសថៃឡង់ដ៍

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៧:៥២ នាទី យប់

👁 12

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ាលោក-លោកស្រីជាម្ចាស់សហគ្រាស ផលិតករ សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅដែលកំពុងធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃឲ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃឡង់ដ៍ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃ បាងកក លើកទី៦៧ “The 67th Bangkok Gems & Jewelry Fair” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-១១ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។ នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្រិតអន្តរជាតិដ៏ធំ និងធ្លាប់ទទួលបានជោគជ័យអស់រយៈពេល ៦៦លើក រួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍ និងទស្សនាមកពីគ្រប់តំបន់ជុំវិញពិភពលោកបានមកចូលរួម។  

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលការងារពិព័រណ៍ជូនគណៈកម្មការរៀបចំពិព័រណ៍របស់ប្រទេសថៃឡង់ដ៍ សូមអញ្ជើញ ឧញ៉ា លោក-លោកស្រី ជាម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យគ្រឿងអលង្គារ និងត្បូងថ្មមានតម្លៃ សូមទាក់ទងមន្រ្តីសម្របសម្រួល កញ្ញា តុង រីត្តា នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល ritatong19@gmail.com ឲ្យបានយ៉ាងបំផុតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ជាកំណត់។សូមអរគុណ

ANNOUNCEMENT៖​ The Ministry of Commerce of the Kingdom of Cambodia has the honor to inform  Oknha, entrepreneurs, businessmen, and the public that the Ministry of Commerce of the Kingdom of Thailand is going to organize “The 67th Bangkok Gems & Jewelry Fair” to be held on 7th -11th September, 2022 at IMPACT Convention and Exhibition Center, Bangkok, Thailand. The 67th Bangkok Gems & Jewelry Fair is one of the world’s most renowned and longest-celebrated gems and jewelry trade fairs industry, held successfully in consecutively for 66 times and attracted both exhibitors and visitors around the world.

In this regard, the Ministry of Commerce as a coordinator on exhibition affairs would like to invite interested Businessman of which their business related to Gems and Jewelry industry who wish to showcase their products, services or/and looking for business partnership or trade exchanges, please contact Ms. TONG Rita, Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at address: Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia via tel: +855 87 755 551 at e-mail: ritatong19@gmail.com not later then 15 July 2022.THANK YOU

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ