ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៩:៤៩ នាទី ព្រឹក
👁 2
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ទូទៅឱ្យបានជ្រាបថា៖ ក្រសួងនឹងបន្តរៀបចំ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ កម្រិតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃ ទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំង ពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃការរៀបចំពិព័រណ៍ ខាងលើ ក្រសួងមានរៀបចំ ព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា សិក្ខា សាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈ យោគយល់លើ កិច្ចការ ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងដើម្បីជួយគាំទ្រនិងអភិវឌ្ឍន៍វិស័យឯកជន ។
ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេស ជំរុញ ការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្តល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មក្នុងស្រុករវាង រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា ជាមួយអន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ វិនិយោគិន សហគ្រិន ផលិតករ ពាណិជ្ជករ ដែលមានបំណងចង់ ចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ ឆ្នាំ២០២២ ឬមាន គម្រោង ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមានគម្រោងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជាមួយ ដៃគូ របស់ខ្លួន សូមអញ្ជើញមកបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួន មកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជាកំហិត។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម អាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទទាក់ទង៖ ០៧៧ ៣៣៩ ៤៣៩ ឬ ០១៥ ៥៥៣ ៣៥៥ ឬ ០៧៧ ៣៣២ ២៣៣ ឬ ០១៧ ៤៩៥ ០៩១
អាសយដ្ឋានអ៊ីម៉ែល៖ neary86@gmail.com ឬ rithyco@yahoo.com ឬ vuthakep@yahoo.com ឬ kdi_mpp@yahoo.com
សូ ម អ រ គុ ណ !
…
Announcement: “The 15th Cambodian and Import-Export Goods Exhibition” which will be held on 15th - 18th December 2022 at the Koh Pich Exhibition & Convention Center, Phnom Penh, Kingdom of Cambodia.
…
The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the Ministry is going to organize “The 15th Cambodian and Import-Export Goods Exhibition” which will be held on 15th - 18th December 2022 at the Koh Pich Exhibition & Convention Center, Phnom Penh, Kingdom of Cambodia.
During the exhibition period the Ministry of Commerce will be organizing sideline events such as Seminar on Trade Promotion, Business and Investment Forum, Business Matching and Memorandum of Understanding Signing Ceremony to support private sector development.
The exposition is aiming to promote trade and investment activities resume an activity after suspended a while caused by covid-19, especially to promote export of products and service outreach the markets and contribution to development national economy. The above exposition, will be a new opportunity for business linkage between provincial-city throughout Cambodia as well as between Cambodian and foreign businesses.
In this regard, the Ministry of Commerce is inviting investors, entrepreneurs, producers and the public who wish to participate in The 15th Cambodian and Import-Export Goods Exhibition 2022 or wish to seek for business and investment partners or planning to sign Memorandum of Understanding with their counterparts you are requested to submit their project proposal to General Directorate of Trade Promotion, Ministry of Commerce no later than 15th November 2022.
For further details, please contact General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Teuk Thla Village, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia.
Contact Numbers: 077 339 439/015 553 355 / 077 332 233/017 495 091
E-mail Address: neary86@gmail.com / rithyco@yahoo.com / vuthakep@yahoo.com / kdi_mpp@yahoo.com
T H A N K Y O U !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣