សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំការតាំងពិព័រណ៍ អាកាសចរណ៍របស់រដ្ឋ Selangor លើកទី២ ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលអាកាសចរណ៍តំបន់ SkyPark រដ្ឋSelangor ប្រទេសម៉ាទ្បេស៊ី

ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១០:០៤ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ទូទៅឲ្យបានជ្រាបថា អាជ្ញាធររដ្ឋ Selangor នៃប្រទេសម៉ាទ្បេស៊ី នឹងរៀបចំការតាំងពិព័រណ៍ អាកាសចរណ៍របស់រដ្ឋ Selangor លើកទី២ ឆ្នាំ២០២២ ក្រោមប្រធានបទ “SELANGOR, The ASEAN business and General Aviation Hub” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ​- ១០ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលអាកាសចរណ៍តំបន់ SkyPark រដ្ឋSelangor ប្រទេសម៉ាទ្បេស៊ី។​​ ពិព័រណ៍អាកាសចរណ៍នេះ រៀបចំទ្បើងក្នុងគោលបំណងបង្កើតបណ្ដាញទំនាក់ទំនង និងជំរុញឲ្យរដ្ឋ Selangor ក្លាយជាមជ្ឈមណ្ឌលសកម្មភាពដ៏ទាក់ទាញមួយសម្រាប់ឧស្សាហកម្ម និងធុរកិច្ច          វិស័យអាកាសចរណ៍ អាកាសចរណ៍ទូទៅ និងបម្រើសេវាកម្មឧទ្ធម្ភាគចក្រទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងឱកាសនេះ ភាគីម៉ាទ្បេស៊ីស្នើអញ្ជើញ ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម ព្រមទាំង សមាគម ពាក់ព័ន្ធនឹងវិស័យឧទ្ធម្ភាគចក្ររបស់កម្ពុជា ចូលរួមក្នុងការតាំងពិព័រណ៍ខាងលើ។ សម្រាប់ព័ត៌មានលម្អិតសូមចូល ទៅកាន់គេហទំព័រ www.selangoraviationshow.com ឬទាក់ទង Ms. Liyana Kamil តាមរយៈលេខទូរស័ព្ទ +6019 3997434 និងអ៊ីម៉ែល liyana@investselangor.my / enguiry@selangoraviation show.com  ឬទាក់ទងមន្ដ្រីសម្របសម្រួល លោក ផុន រ៉ាយ៉ា នៃនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហ ព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ    រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ ០៩២ ៧៥៤ ២២២ និងអ៊ីម៉ែល phonraya@yahoo.com  ។

សូ គុ !

Announcement: “SELANGOR Aviation Show 2022” under the theme “The 2nd Selangor, The ASEAN Business and General Aviation Hub” to be held on 8th - 10th September, 2022 at Regional Aviation Center SkyPark, Selangor State, Malaysia 

The Ministry of Commerce of the Kingdom of Cambodia has an honor to inform entrepreneurs, businessmen, and the public that the Selangor State Government of Malaysia is going to organize “SELANGOR Aviation Show 2022” under the theme “The 2nd Selangor, The ASEAN Business and General Aviation Hub” to be held on 8th - 10th September, 2022 at Regional Aviation Center SkyPark, Selangor State, Malaysia. The event will be a regional networking platform for industry players in showcasing the future of aviation and aerospace industry and the vital purpose is to promote Selangor state to be an attractive action center for business aviation industry owner, general aviation and helicopters across Southeast Asia.

In this regard, the Ministry of Commerce as a coordinator on exhibition affairs would like to invite interested companies and Cambodian SMEs of which their businesses related to the above-mention event, Please visit www.selangoraviationshow.com or contact Ms. Liyana Kamil,  Tel: +6019 3997434 at Email: liyana@investselangor.my/enguiry@selangor aviationshow.com or contact Mr. PHON Raya, Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at address: Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia via Tel: +855 92 754 222 at Email: phonraya@yahoo.com

T H A N K  Y O U !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ