ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១០:២៤ នាទី ព្រឹក
👁 0
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំបច្ចេកទេសពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមសហប្រធាន នរ៉ាណាប្ញទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងមានការចូលរួមពី ឯកឧត្តម តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ និងតំណាងក្រសួងសាមី ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើមី្បពិនិត្យ និងពិភាក្សាកែតម្រូវលើខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី មុនស្នើដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាលទ្ធផល កិច្ចប្រជុំបានឯកភាព និងបញ្ចប់ការពិនិត្យទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងត្រៀមនីតិវិធីបន្តដាក់ចូលកិច្ចប្រជុំអន្តរក្រសួង មុនស្នើសុំដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្ម ហើយបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួងរៀបចំគោលនយោបាយថ្មីៗបន្តទៀត ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា សំដៅរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣