ក្រសួងពាណិជ្ជកម្ម ទទួលអំណោយជេលលាងដៃចំនួន ១២០ដប ទឹកជូតសម្អាតការ៉ូចំនួន ១២០ដប និងស្ព្រៃបាញ់សម្លាប់មេរោគចំនួន ១២០ដប ពីក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីធីត

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៩:៥២ នាទី ព្រឹក

👁 32

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលអំណោយជេលលាងដៃម៉ាកវ៉ាសឺលីន ចំនួន ១២០ដប ទឹកជូតសម្អាតការ៉ូម៉ាកសាន់ឡៃស៍ ចំនួន ១២០ដប និងស្ព្រៃបាញ់សម្លាប់មេរោគម៉ាកប្រូមេក ចំនួន ១២០ដប ពីលោកស្រី លឹម វួចហ៊ាង ជាតំណាង ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីធីត ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ-១៩ ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន និងបានជូនពរចំពោះ លោកស្រី លឹម វួចហ៊ាង និងថ្នាក់ដឹកនាំក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីធីត ព្រមទាំងបុគ្គលិកទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរ កំលាំងពលំមាំមួន និងសម្រេចជោគជ័យក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ