សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិក្រោមប្រធានបទ“Connect India 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១១:០៩ នាទី ថ្ងៃត្រង់

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

 ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនាទីក្រុងបុមបៃ ប្រទេសឥណ្ឌា សហការជាមួយសមាគមមជ្ឈមណ្ឌលពាណិជ្ជកម្មនាទីក្រុងញូវយ៉ក នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិក្រោមប្រធានបទ“Connect India 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ និងមានការរៀបចំសន្និសីទដោយផ្ទាល់នៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។  

វិស័យសំខាន់ៗនៃពិព័រណ៍នេះរួមមាន៖

• Agro & Agro-processing

• Auto Components

• Engineering

• Pharma and Healthcare

• Renewable Energy

• Technology & ICT

• Telecom and Home Décor  

ក្នុងឱកាសនេះ គណៈកម្មការរៀបចំពិព័រណ៍ សូមអញ្ជើញក្រុមហ៊ុន/សហគ្រាសកម្ពុជាដែល កំពុងធ្វើធុរកិច្ចលើវិស័យពាក់ព័ន្ធខាងលើ និងមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើដើម្បីផ្លាស់ប្ដូរទំនិញ ឬសេវារវាងកម្ពុជា ជាមួយឥណ្ឌា ឬជាមួយអន្ដរជាតិសូមទាក់ទងផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណ៍តាមរយះអ៊ីម៉ែល៖ connectindia@wetrade.org សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.wetrade.org/connectindia។ សូមអរគុណ

ANNOUNCEMENT៖​ The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the World Trade Center Mumbai in association with World Trade Center’s Association, New York is jointly organizing an international trade show “Connect India 2022” which will be held from 1st August – 30th November 2022 by virtual show, followed by a physical conference on 1st-2nd December 2022 in Mumbai, India.  

The major sectors of focus are:

- Agro & Agro-processing

- Auto Components

- Engineering

- Pharma and Healthcare

- Renewable Energy

- Technology & ICT

- Telecom and Home Décor  

In this regard, the organizing committee has invited Cambodian companies / enterprises of which their business related to the above sectors and interest to participate in this expo in order to interchange your products and service. please, feel free to contact the organizing committee directly via Email: connectindia@wetrade.org. For more information on the expo, the companies may visit the following website: www.wetrade.org/connectindia. THANK YOU

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ