ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ០៧:១០ នាទី យប់
👁 1
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជនទូទៅឱ្យបានជ្រាបថា សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា នឹងរៀបចំសន្និសីទ ពហុបំណងអន្តរជាតិលើកទី៣ ស្តីពីភាពជាអ្នកដឹកនាំឆ្នើម និងការផ្លាស់ប្តូរទម្រង់ធុរកិច្ចថ្មី ដើម្បីពិពិធភាព និងចីរភាព (The 3rd Edition of LEADS - Leadership, Excellence, Adaptability, Diversity and Sustainability) សម្រាប់អ្នកជំនួញទូទៅ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវដេល្លី ប្រទេសឥណ្ឌា តាមប្រព័ន្ធអនឡាញ។ វេទិកានេះ គឺជាគំនិតផ្តួចផ្តើម ថ្មីមួយរបស់សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា រៀបចំសម្រាប់អ្នកដឹកនាំធុរកិច្ចសកល ដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយធុរកិច្ចឥណ្ឌា។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល សូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួម និងស្វែងយល់ពីទស្សនទាននៃការធ្វើជំនួញ និង/ឬ មានបំណងភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញអ្នកធ្វើជំនួញអន្តរជាតិ ដើម្បីបង្កើតសកម្មភាពពាណិជ្ជកម្ម សូមទាក់ទងដោយផ្ទាល់ទៅ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា តាមអាសយដ្ឋាន លេខ50-52 ផ្លូវ214 មហាវិថីសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬអ៊ីម៉ែល hoc.phnompenh@ mea.gov.in/ admn.phnompenh@mea.gov.in។ ចំពោះព័ត៌មានលម្អិតស្តីពីសន្និសីទភាពជាអ្នកដឹកនាំឆ្នើម និងការផ្លាស់ប្តូរទម្រង់ធុរកិច្ចថ្មី ដើម្បីពិពិធភាព និងចីរភាព សូមចូលទស្សនា គេហទំព័រ https://www.ficcileads.in ។សូមអរគុណ
ANNOUNCEMENT៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform the public that the Federation of India Commerce Council and Industry (FICCI) is going to organize multifaceted international platform “The 3rd Edition of LEADS: Leadership, Excellence, Adaptability, Diversity and Sustainability 2022” to be held on 20-21 September 2022 in New Delhi, India, through virtual platform. This is a new initiative concept of the Federation of India Commerce Council and Industry have been organized for some global businessmen to connect with Indian business communities and stakeholders.
In this regard, the Ministry of Commerce acts as a facilitator would like to inform and call for the public interests aiming to learn a new conceptual on business or/and willing to connect with Indian businessmen, please contact directly to the Embassy of India in Phnom Penh, Cambodia via address #50-52 St 214, Samdach Pan Ave., Sangkat Boeung Raing, Khan Daun Penh, Phnom Penh at Email: hoc.phnompenh@mea.gov.kh.in/ admn.phnompenh@mea.gov.in. For further information about the LEADS please feel free to visit the website: https://www.ficcileadsin. THANK YOU
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣