ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ម៉ោង ១០:០៤ នាទី យប់
👁 2
(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ យោងតាមការចាំបាច់ និងដើម្បីធ្វើបច្ចុប្បន្នកម្មឯកសារសំដៅឆ្លើយតបទៅនឹងការវិវត្ត និងវឌ្ឍនភាពនៃការងាររបស់វិទ្យាស្ថានស្រាវជ្រាវនិងបណ្តុះបណ្តាល ឯកឧត្តម សុខ សុភ័ក្រ្ត និងលោកជំទាវ ចម និម្មល ដែលជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពងខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើការអនុវត្តសមាសភាគទី១ នៃគម្រោង “កំណែទម្រង់ស្ថាប័នរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវពាណិជ្ជកម្ម និងការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មានសម្រាប់ពាណិជ្ជកម្មសេរី និងលេខាធិការរដ្ឋាននៃគណៈកម្មាធិការជាតិចរចារពាណិជ្ជកម្ម” ដែលបានសម្ពោធដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី តំណាងអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ តំណាងវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងក្រុមការងារគម្រោង ARISE Plus Cambodia ដែលដឹកនាំដោយលោក Till Ahnert ក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើតម្រូវការជាក់ស្ដែងរបស់វិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) ក្នុងការកសាងសមត្ថភាពស្ថាប័ន សម្រាប់បំពេញតួនាទីភារកិច្ចក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់មន្រ្តី ការស្រាវជ្រាវឯកសារ និងទិន្នន័យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំស្រាវជ្រាវជាតិ និងអន្តរជាតិ។
បន្ទាប់ពីបានស្តាប់ការពន្យល់ដ៏ក្បោះក្បាយពីលោកជំទាវ ចម និម្មល រដ្ឋលេខាធិការទទួលបន្ទុកផ្ទាល់ការងារ TTRI អំពីវឌ្ឍនភាពការងាររបស់ TTRI រួចមក អង្គប្រជុំបានពិនិត្យលើខ្លឹមសារសំណើនៃគម្រោងកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងនីតិវិធីនៃការគ្រប់គ្រង និងអនុវត្តគម្រោង ហើយបានឯកភាពគ្នាដូចខាងក្រោម៖
- កែសម្រួលខ្លឹមសារដែលបានបរិយាយអំពីការធ្វើកំណែទម្រង់ស្ថាប័នវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវពាណិជ្ជកម្ម ទៅជាការកសាងសមត្ថភាពអ្នកបណ្តុះបណ្តាល និងអ្នកស្រាវជ្រាវដែលធ្វើការក្នុងវិទ្យាស្ថាន ដើម្បីឆ្លើយតបនឹងវឌ្ឍនភាពជាក់ស្តែងនៃការងារ TTRI ដែលបានរីកចម្រើនទាំងការងារគ្រប់គ្រង បណ្តុះបណ្តាល និងស្រាវជ្រាវ។
- បន្តអនុវត្តគម្រោងនេះទៅមុខទៀត សំដៅឈានទៅសម្រេចគោលដៅនៃការពង្រឹងមុខងារ និងតួនាទីភារកិច្ចថ្មីក្នុងបរិបទបច្ចុប្បន្ន និងអនាគត ព្រមតាំងរៀបចំនិងអនុវត្តផែនការសកម្មភាពការងារបណ្តុះ បណ្តាល និងស្រាវជ្រាវ។
- ឯកភាពរៀបចំសំណើគម្រោងសម្រាប់ដំណាក់កាលទីពីរ ដាក់ជូនដៃគូអភិវឌ្ឍន៍ពិនិត្យ និងសម្រេច នៅពេលគម្រោង Arise Plus Cambodia ត្រូវបានពិនិត្យ និងបន្តក្នុងឆ្នាំ២០២៣។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣