សេចក្តីជូនដំណឹងស្តីពី់៖ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារ នាំចេញ-នាំចូល ជូនដល់សិក្ខា្កកាមជំនាន់ទី១១ នៅខេត្តព្រះសីហនុ ការបើកវគ្គថ្មីស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម៉ោង ០១:៥៦ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សិក្ខាកាមជំនាន់ទី១១ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ រួមសហការជាមួយ នាយកដ្ឋាន នាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្មនឹងរៀបចំ៖

១-ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលជូនដល់សិក្ខា្កកាមជំនាន់ទី១១ដែលបានប្រលងជាប់ជាស្ថាពរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

២-បើកវគ្គបណ្តុះបណ្តាលស្តីពី អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលនៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។  

បញ្ជាក់៖  

-សូមមកទទួល និងដាក់ពាក្យ ចូលរៀនសម្រាប់វគ្គបណ្តុះបណ្តាលខាងលើនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ជាកំហិត ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះចូលរួមដូចមានចែងក្នុងពាក្យសុំ។

-ទីកន្លែងទទួល និងដាក់ពាក្យ ៖ អគារវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI)ជាន់ទី១ នៃក្រសួងពាណិជ្ជកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

ទំនាក់ទំនង៖

០៩២ ៨៦ ៦៥ ៩២ (ក្រសួងពាណិជ្ជកម្ម)

០១៧ ៥៦ ៩៥ ៨៨ (ខេត្តព្រះសីហនុ)

ឬ ស្គែន QR Code ដើម្បីទទួលបានពាក្យស្នើសុំចូលរៀន

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ