សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង Xiamen ខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៦:៥០ នាទី ល្ងាច

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជនសហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា គណៈកម្មការរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិ នៃទីក្រុង Xiamen ប្រទេសចិន នឹងបន្តរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគចិនអន្តរជាតិលើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា  ឆ្នាំ២០២២ នៅទីក្រុង Xiamen ខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។ គណៈកម្មការរៀបចំពិព័រណ៍ខាងលើសូមប្រកាសបើកទូលាយចំពោះបណ្តាធុរជន សហគ្រិន វិនិយោគិន ទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវិនិយោគខាងលើ សូមអញ្ជើញចុះឈ្មោះចូលរួម តាមរយៈអាសយដ្ឋានwww.chinafair.org.cn។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយ គណៈកម្មការរៀបចំពិព័រណ៍នៃទីក្រុង Xiamen សូមអញ្ជើញបណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជា-ណាចក្រកម្ពុជា និង/ឬមានសាខា ឬការិយាល័យតំណាងនៅប្រទេសចិនស្រាប់ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមផ្សព្វផ្សាយផលិតផល សេវា ឬស្វែងរកដៃគូពាណិជ្ជកម្មជាមួយភាគីចិន សូមអញ្ជើញចុះឈ្មោះចូលរួមតាម រយៈអាសយដ្ឋានវេបសាយខាងលើ ឬទាក់ទងដោយផ្ទាល់មកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋានដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  

- ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០៨៩ ៩១១ ១០១  អ៊ីម៉ែល ៖ chaoji168@gmail.com / sanphirun1977@gmail.com ។សូមអរគុណ

The Ministry of Commerce of the Kingdom of Cambodia has a great honor to inform to all businessmen, entrepreneurs, investors and service providers who is doing business in Cambodia that the organizing committee of the China International Fair for Investment and Trade (CIFIT) is going to organize “The 22nd China International Fair for Investment and Trade” to be held from 08-11 September 2022 in Xiamen City, Fujian Province, People’s Republic of China. The organizing committee of the CIFIT announces in public and seeking for interesting exhibitors who wish to participate in this trade and investment event please register through www.chinafair.org.cn.  

The Ministry of Commerce of Cambodia as a facilitator would like to invite the businessmen, entrepreneurs, investors and service providers who pay their interest and intend to participate in the above event, please register to mentioned website. For further information, please contact the Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce at Lot No. 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia.

- Tel : 016 416 825 / 089 911 101  - E-mail : chaoji168@gmail.com / sanphirun1977@gmail.com THANK YOU

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ