ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ម៉ោង ១០:១៥ នាទី ព្រឹក
👁 4
(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបើកសម្ពោធ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ (Cambodian Young Entrepreneur Award 2022) នៅផ្សារទំនើបអូឡាំព្យា ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជកម្មអន្តរជាតិកម្ពុជា។
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងជួយលើកកម្ពស់សហគ្រិនភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចម្រាញ់យកនូវសហគ្រិនឆ្នើមជាគំរូ ដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពសហគ្រិនឆ្នើមទាំងនោះ ទៅកាន់ពិភពលោកធុរកិច្ច។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី៖ ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាស្តាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, គណៈកម្មាធិការពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០២២, អតីតអ្នកទទួលពាន់រង្វាន់សហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃផ្សេងទៀត សរុបចំនួនប្រមាណ១០០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានជំរុញឱ្យសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ប្រឹងប្រែងបញ្ចេញឱ្យអស់សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងបទពិសោធន៍របស់ខ្លួន នៅក្នុងការប្រកួតប្រជែងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ ជាពិសេសសូមលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់បន្តពង្រឹងសមត្ថភាព និងចាប់យកកាលានុវត្តភាព ក៏ដូចជាសក្ដានុពលដែលមានស្រាប់ក្នុងការអភិវឌ្ឍគុណភាពផលិតផលទំនិញ និងសេវាកម្ម ដើម្បីអាចបន្តប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបានអនុម័តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ តាមរយៈការធ្វើពិពិធកម្មទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិផងដែរ។
លោកជំទាវ បន្តមានប្រសាសន៍ថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ នឹងផ្តល់ឱកាសដល់បេក្ខភាពចូលរួមប្រកួតទាំងអស់ទទួលបានចំណេះដឹងបន្ថែម ការចែករំលែកបទពិសោធន៍ និងការពង្រីកទំនាក់ទំនងជាមួយសហគ្រិនផ្សេងទៀត ក៏ដូចជាបន្តផ្សព្វផ្សាយពីកម្មវិធីនេះជូនសាធារណជនផ្សេងទៀត ជាពិសេសការពង្រឹងសមត្ថភាពដើម្បីអាចក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ និងចូលរួមជំរុញវិស័យសហគ្រិនភាពនៅកម្ពុជា។ ជាកិច្ចបញ្ចប់ លោកជំទាវ ក៏បានសូមជូនពរឱ្យភ្ញៀវកិត្តិយស និងក្រុមការងារទាំងអស់ ក៏ដូចជាកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាសម្រាប់ឆ្នាំ២០២២ ឱ្យដំណើរការទៅមុខដោយរលូន ជោគជ័យ និងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចគ្រប់ភារកិច្ច៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣