ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ម៉ោង ០៧:៣៧ នាទី យប់
👁 1
(ភ្នំពេញ)៖ “ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Fedex គ្រោងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២២ នេះ” នេះជាការលើកឡើងរបស់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាឱកាសដែល ឯកឧត្តម អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Wallace K.Hsueh និងលោកស្រី Audrey Cheong អគ្គនាយករងក្រុមហ៊ុន Fedex នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីបរិយាកាសធុរកិច្ច និងសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា រួមកមាន៖ ការកសាងលិខិតបទដ្ឋានគតិយុត្ត និងការបើកច្រកទីផ្សារថ្មីៗបន្ថែមទៀតរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មកម្ពុជា មានការរីកចម្រើនគួរឱ្យគាត់សម្គាល់ ជាពិសេសទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានការកើនឡើងនៅឆមាសទី១ នៃឆ្នាំ២០២២ ចំនួន 61.54% បើធៀបនឹងឆមាសទី១នៃឆ្នាំ២០២១។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន Fedex បានថ្លែងកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានសហការល្អ នាពេលកន្លងមក ជាពិសេសក្នុងការជួយសម្របសម្រួលការងារនានា រហូតដល់ក្រុមហ៊ុនអាចចាប់ផ្ដើមការហោះហើរត្រង់ មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២២ នេះតទៅ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣