សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំកម្មវិធី Seoul Friendship Festival 2022 ក្រោមប្រធានបទ “ One Again, We are Together” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៨:១៤ នាទី យប់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា  មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅឲ្យបានជ្រាបថា៖ សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធី Seoul Friendship Festival 2022 ក្រោមប្រធានបទ “ One Again, We are Together” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ នៅក្នុងព្រឹត្តិការណ៍នេះមានកម្មវិធីអមមួយចំនួនដូចជា សិល្បៈវប្បធម៌ ពិព័រណ៍វប្បធម៌ ការបង្ហាញម្ហូបអាហារ ល្បែងប្រជាប្រិយ និងការចាក់បញ្ចាំងខ្សែភាពយន្ត ដោយក្នុងនោះសាលាក្រុងសេអ៊ូលបានផ្តល់ស្តង់ជូនស្ថានទូតកម្ពុជាចំនួន ១ស្តង់ ដោយឥតគិតថ្លៃ ដើម្បីដាក់តាំងបង្ហាញផលិតផល និងឯកសារផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌កម្ពុជា ឲ្យបានទូលំទូលាយលើឆាកអន្តរជាតិ។

ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាស មានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ខាងលើ សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ទងមន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល sanphirun1977@gmail.com ។សូមអរគុណ

ANNOUNCEMENT៖The Ministry of Commerce of the Kingdom of Cambodia has the honor to inform Oknha, businessmen and the public that the Government of Seoul City Hall is organizing “2022 Seoul Friendship Festival” which will be held on 22-23 October, 2022 at Seoul Plaza &Mugyo-ro, Republic of Korea. Under the theme "Once Again, We are together" the event also features art Culture, Culture Expo, Food show, Folk game and Movie. In that, the Government of Seoul City Hall offered 1 standard booth to the Embassy of Kingdom of Cambodia for free of charge to display Cambodian products and Cultural Fine Art, and promotional materials to the world.

In this regard, the Ministry of Commerce of Cambodia calls for Oknha and Businessmen who are willing to participate the above event, please contact Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via address Lot 19-61, Russian Federation Blvd, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Phnom Penh, Cambodia, the official in charge Mr. San Phirun, Tel: (855) 89 911 101 at e-mail: sanphirun1977@gmail.com.Thank You

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ