ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៤:២២ នាទី រសៀល
👁 0
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីការយល់ដឹងស៊ីជម្រៅ អំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលប្រព្រឹត្តទៅក្រោមគណៈអធិបតីឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង តំណាងរបស់ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងឯកឧត្តម ផាន អូន អគ្គនាយករង ឯកឧត្ដម ស៊ុ ណារុន អគ្គនាយករង និងមានការចូលរួមពីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា និងប្រធានប៉ុស្តិ៍ សរុបចំនួន ១២៧នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកាំកុងត្រូល និងមានគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់មន្រ្តីកាំកុងត្រូលឱ្យកាន់តែស៊ីជម្រៅ។
នៅក្នុងឱកាសនោះ ឯកឧត្តម គឹម មាសសុខសីហា បានមានប្រសាសន៍ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចកាំកុងត្រូលរួចមក យើងបានកសាងបទដ្ឋានគតិយុត្តជាច្រើន ដើម្បីពង្រឹងការងារក៏ដូចជាអង្គភាពទាំងមូល។
ឯកឧត្តម គឹម មាសសុខសីហា បានមានប្រសាសន៍បន្តថា ក្នុងនោះយើងបាននឹងកំពុងកសាងច្បាប់ចំនួន០៣ រួមមានច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការអ្នកប្រើប្រាស់។ ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័ត និងបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកហើយ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ផាន អូន បានមានប្រសាសន៍ថា សូមឱ្យមន្រ្តីកាំកុងត្រូលទាំងអស់យកចិត្តទុកដាក់ក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃ ដោយប្រកាន់ជំហរលើច្បាប់ និងបទដ្ឋានគតិយុត្តរបស់យើងដែលមានរួចមកហើយ គឺច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិផលទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្ដីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហារ។
អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣