ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០២:៣១ នាទី រសៀល
👁 8
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្មម៉ាប ក្រោមកិច្ចសហការគាំទ្ររបស់សហព័ន្ធសភាពាណិជ្ជកម្មឥណ្ឌា (FICCI) នឹងរៀបចំពិធីតាំងពិព័រណ៍ថ្មម៉ាបឥណ្ឌា ឆ្នាំ២០២២ ”India Stonemart 2022” ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតចៃពួរ ប្រទេសឥណ្ឌា។ ពិព័រណ៍ថ្មម៉ាបឥណ្ឌា គឺជាព្រឹត្តិការណ៍សកលលើវិស័យថ្ម និងផលិតផលផលិតពីថ្ម ដែលមានការតាំងបង្ហាញថ្មគ្រប់ប្រភេទ ម៉ាស៊ីនកែច្នៃថ្មី មកពីប្រទេសប្រស៊ីល ចិន អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ តួគី និង ចិនតៃវ៉ាន់ រួមមានអ្នកជំនួញអន្តរជាតិចូលរួមទស្សនាជាង១,៨០០ នាក់មកពី៥២ ប្រទេស។
ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ មជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្មម៉ាបឥណ្ឌា សូមអញ្ជើញក្រុមហ៊ុនកម្ពុជាដែលកំពុងធ្វើធុរកិច្ចលើវិស័យថ្មម៉ាប និងឧស្សាហកម្មពាក់ព័ន្ធនឹងការនាំចេញផលិតផលថ្ម ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួលជាមួយស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ សូមអញ្ជើញលោក-លោកស្រី ដែលជាសិប្បករ ឧស្សាហករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមទាក់ទងលោក Mukul Rastogi នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្មម៉ាបឥណ្ឌា តាមរយៈលេខទូរស័ព្ទ +91 9829 164433 និងអាសយដ្ឋានអ៊ីម៉ែល mukul@cdos-india.com ឬអាចស្វែររកព័ត៌មានបន្ថែមតាមរយៈគេហទំព័រ http://www.stonemart-india.in/www.cdos-india.com ។ សូមអរគុណ
The Ministry of Commerce of the Kingdom of Cambodia has the honor to inform all producers, traders, and entrepreneurs that the Centre for Development of Stones (CDOS) along with Federation of India Chambers of Commerce & Industry (FICCI) is organizing “India Stonemart 2022” from 10th -13th November, 2022 at Jaipur Exhibition and Convention Centre in Jaipur India. The India Stonemart is one of the most prominent exhibitions in global stone sector which showcase natural stones and products, related machinery, consumables etc. from Brazil, China, Iran, Italy, Spain, Turkey & Taiwan P.R of China and over 1800 overseas business visitors form 52 countries.
In this regard, the Ministry of Commerce as a facilitator for Embassy of India in Phnom Penh would like to inform and call for the interests of relevant stone industries, constructions aiming to participate in the event, please contact to Mr. Mukul Rastogi, CEO of CDOS, at mobile number +91982964433 or email mukul@cdos-india.com. For further information on exhibition please visit website http://www.stonemart-india.in/or www.cdos-india.com.
THANK YOU
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣