ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ម៉ោង ១១:០៦ នាទី ថ្ងៃត្រង់
👁 0
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រីជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលក្រណាត់ និងកម្រាលព្រំ ក្រោមការរៀបចំចាត់ចែងរបស់ក្រសួងវាយនភណ្ឌឥណ្ឌា នឹងរៀបចំ “ពិព័រណ៍កម្រាលព្រំឥណ្ឌា លើកទី៤៣ ” The 43rd Edition of the India Carpet Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអូតាប្រាដែស ប្រទេសឥណ្ឌា។ ផលិតផល និងមុខទំនិញដែលនឹងយកមកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ រួមមាន កម្រាលព្រំ កម្រាលក្រណាត់តម្បាញ និងផលិតផលផលផ្សេងៗផលិតពីក្រណាត់ ជ្រើសរើសយកមកពីគ្រប់តំបន់នៃប្រទេសឥណ្ឌា និងមកពីបរទេស មកដាក់តាំងបង្ហាញដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម។
ដំណឹងនេះចាត់ទុកដូចជាការអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស សេវាករ ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយផលិតផល ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទ និងចុះឈ្មោះចូលរួមតាមរយៈគេហទំព័រ http://cepc.co.in/buyer-registration ឬទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញតាមអាសយដ្ឋានផ្ទះលេខ៥០-៥២ ផ្លូវសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖hoc.phnompenh@mea.gov.in/admn.phnompenh@mea.gov.in ។
សូ ម អ រ គុ ណ !
ANNOUNCEMENT៖ The Ministry of Commerce of the Kingdom of Cambodia has the honor to inform all producers, traders, service providers, entrepreneurs and the public that Carpet Export Promotion Council (CEPC), under the patronage by the Ministry of Textiles, Government of India is organizing “The 43rd Edition of the India Carpet Expo 2022” which will be held from 15th – 18th October, 2022 at Uttar Pradesh, India. Products and consumer goods have been register with this Expo consist of handmade carpets, rugs, and other floor coverings from various production place in India and oversea will be display for business match making.
In this regard, the Ministry of Commerce of Cambodia would like to invite all interested and concerning parties who wish to participate in the above event shall register through http://cepc.co.in/buyer-registration or contact directly to the Embassy of India in Phnom Penh via address No.50-52, Samdech Pan Ave, Sangkat Boeng Raing, Khan Daun Penh, Phnom Penh. Tel: 023 210 912/023 210 913 at Email: hoc.phnompenh@mea.gov.in.
THANK YOU
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣