សេចក្តីជូនដំណឹងស្ដីពី៖ការរៀបចំការតាំងពិព័រណ៍អន្តរជាតិស្តីពី ផលិតផលម្ហូបអាហារ និងភេសជ្ជៈទីក្រុងហូជីមិញ លើកទី១ ឆ្នាំ២០២២

ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៩:២៥ នាទី ព្រឹក

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ សហការជាមួយសមាគមម្ហូបអាហារទីក្រុងហូជីមិញ នឹងរៀបចំការតាំងពិព័រណ៍អន្តរជាតិស្តីពី ផលិតផលម្ហូបអាហារ និងភេសជ្ជៈទីក្រុងហូជីមិញ លើកទី១ ឆ្នាំ២០២២ “The 1st Ho Chi Minh City International Exhibition of Food and Beverages 2022-HCMC FOODEX 2022” ក្រោមប្រធានបទ “Interconnection of Values and Development” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២២ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍សាយហ្គន ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ រៀបចំឡើងក្នុងទម្រង់ចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាន ដោយផ្តោតសំខាន់ទៅលើផលិតផលទូទៅ និងការផលិតម្ហូបអាហារគ្រប់ប្រភេទរួមមាន ផលិតផលកសិកម្មកែច្នៃ អាហារកំប៉ុង បច្ចេកវិទ្យាការវេចខ្ចប់ជាដើម។ល។ ក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍ខាងលើ គណៈកម្មការរៀបចំពិព័រណ៍តាមរយៈក្រសួងពាណិជ្ជកម្ម សូមអញ្ជើញពាណិជ្ជករ និងក្រុមហ៊ុនកម្ពុជាក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ចូលរួមដើម្បីធ្វើទំនាក់ទំនងទីផ្សារ និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគជាអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០៨៧ ៧៥៥ ៥៥១ / អ៊ីម៉ែល៖ ritatong19@gmail.com។សូមអរគុណ

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ