ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៥:៤១ នាទី ល្ងាច
👁 3
យោងសេចក្តីបដិសេធ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការបដិសេធទាំងស្រុងចំពោះលិខិតផ្សព្វផ្សាយរបស់ក្រុមហ៊ុន FRENCH OL GROUP ដោយបានប្រើប្រាស់ Logo និងត្រាក្លែងបន្លំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឯកសារដែលក្រុមហ៊ុន និងសាខាក្រុមហ៊ុនបរទេសទាំងអស់បានតម្កល់នៅក្រសួងពាណិជ្ជកម្ម ក្រសួង សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន FRENCH OL GROUP ពុំបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នោះទេ។
យោងតាមលិខិតបទដ្ឋាន និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា រាល់ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបរទេស ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាទេនោះ នឹងមិនអនុញ្ញាតឱ្យប្រកបសកម្មភាពពាណិជ្ជកម្ម និងសេវាកម្ម ដោយស្របច្បាប់នោះឡើយ។
ហេតុដូចនេះ ក្រសួងពាណិជ្ជកម្ម សង្ឃឹមថា ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងចាត់វិធានការតាមផ្លូវច្បាប់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣