ឯកឧត្តម រាជ រ៉ា ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ម៉ោង ០៦:១៩ នាទី ល្ងាច

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ (Zoom) នាទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានការអញ្ញើញចូលរួមពី ឯកឧត្តម-លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។

គោលបំណងនៃកិច្ចប្រជុំ គឺដើមី្បបន្តពិនិត្យ និងពិភាក្សាកែសម្រួលដោយលម្អិតក្នុងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បន្ទាប់ពីបានដាក់ឆ្លងកិច្ចប្រជុំក្រុមការងារបច្ចេកទេសគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងកិច្ចប្រជុំអន្តរក្រសួងលើកទី១ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ជាលទ្ធផល កិច្ចប្រជុំបានឯកភាពគ្នានូវចំណុចមួយចំនួនធំ និងគ្រោងបន្តពិនិត្យ និងពិភាក្សាលើចំណុចមួយចំនួនទៀតតាមរបៀបវារៈដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ