កិច្ចប្រជុំអន្តរក្រសួងលើកទី៣ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៦:១០ នាទី ល្ងាច

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ទីស្ដីការគណៈរដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ (Zoom) លើកទី៣ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដឹកនាំដោយ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាមីក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ អមដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ឯកឧត្តមអគ្គនាយក និងលោកអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។  

កិច្ចប្រជុំលើកទី៣នេះ បានបន្តពិនិត្យ និងពិភាក្សាយ៉ាងផុលផុសលើខ្លឹមសារដែលនៅសល់ពីកិច្ចប្រជុំចំនួនពីរលើកមុន ដោយបានឯកភាពស្ទើរទាំងស្រុង ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៤ នៅសប្តាហ៍ក្រោយ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់ មុននឹងបន្តនីតិវិធីស្នើសុំដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ