ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ អញ្ជើញថ្លែងសុន្ទរកថាបើកសម្ពោធសន្និសីទស្តីពី “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០”

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០១:៥៨ នាទី រសៀល

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ) នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញថ្លែងសុន្ទរកថាបើកសម្ពោធសន្និសីទស្តីពី “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០” (Comprehensive Asian Development Plan - CADP 3.0) ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) ដោយមានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមរបស់ ERIA ក្នុងការស្រាវជ្រាវ ដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងអាស៊ាន។ ជាក់ស្តែង “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០” នឹងផ្តល់នូវក្របខ័ណ្ឌទ្រឹស្តីសម្រាប់ការអភិវឌ្ឍឌីជីថលនៃអាស៊ី រួមជាមួយនឹងអនុសាសន៍គោលនយោបាយដ៏ទូលំទូលាយ និងមានតម្លៃជាច្រើន ដែលនឹងរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឌីជីថលក្នុងតំបងន់ និងសកលលោក។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា “ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០” នឹងជួយដោះស្រាយបញ្ហាប្រឈមទាំងក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើនរហូតដល់វិស័យថាមពល ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណីដូចជាកសិកម្មជាដើម ដែលនឹងបង្កើតឱកាសដ៏ច្រើនសម្រាប់អាជីវកម្មថ្មីៗ។

ឆ្លៀតក្នុងកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមផ្តល់អនុសាសន៍គន្លឹះដល់វិទ្យាស្ថាន ERIA ក្នុងការពង្រឹងសមត្ថភាព និងធ្វើឱ្យការស្រាវជ្រាវរបស់ខ្លួនកាន់តែស៊ីជម្រៅលើការច្នៃប្រឌិតឌីជីថល និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយបញ្ចូល និងឆ្លុះបញ្ចាំងពីសំឡេងវិស័យឯកជន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឌីជីថលភាវូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ និងយ៉ាងសកម្ម ជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ