ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១១:០០ នាទី យប់
👁 1
(ភ្នំពេញ)៖ កាលព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ (PREPARATORY OF THE SENIOR ECONOMIC OFFICIALS MEETING FOR THE 21st AECC AND RELATE MEETINGS) អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកអាស៊ានទាំងអស់ និងគណៈប្រតិភូនៃប្រទេសនីមួយៗ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
អង្គប្រជុំនេះបានធ្វើការពិភាក្សានិងផ្លាស់ប្តូរយោបល់លើរបៀបវារៈសំខាន់ៗ ដែលត្រៀមដាក់ជូនក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ ឯកសារពិភាក្សានៃកិច្ចប្រជុំអន្តរវិស័យរវាងក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន រដ្ឋមន្ត្រីថាមពលអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ព្រមទាំងរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន, របាយការណ៍វឌ្ឍនភាពនៃដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន, វឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាស៊ាន, សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន និងឯកសារពាក់ព័ន្ធដទៃទៀត ដើម្បីសុំការអនុម័តយល់ព្រម និងត្រៀមដាក់ជូនថ្នាក់ដឹកនាំអាស៊ាន នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដែលបានចូលរួម ពិភាក្សា យ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកប្រធានអង្គប្រជុំក៏បានសំដែងការគាំទ្រដល់ប្រទេសឥណ្ឌូនេស៊ីដែលនឹងទទួលតួនាទីជា ប្រធានអាស៊ាននៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣