ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ អញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:៣១ នាទី ព្រឹក

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២, ឯកឧត្តម លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន និង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន ព្រមទាំងធុរជនជាតិ និងអន្តរជាតិ ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទាំងអស់ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន ដែលបានធ្វើរៀបចំព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអាស៊ាន ២០២២ នេះឡើង។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងនាមជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមប្រធានបទ ៖ ASEAN A.C.T.៖ “ការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា” ឯកឧត្តម បានសង្កត់ធ្ងន់ថាវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលតំបន់របស់យើងកំពុងជួបប្រទះ ជាពិសេសពួកគេបានធ្វើការរួមគ្នាឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ក្រោមសសរស្តម្ភ AEC យើងបានធ្វើការផ្ដោតសំខាន់ទៅលើសេដ្ឋកិច្ចជាអាទិភាព (Priority economic deliverables - PEDs) ដែលគ្របដណ្តប់លើការជឿទុកចិត្តជាយុទ្ធសាស្រ្តសំខាន់ៗ រួមមាន៖ ការលើកកម្ពស់ការតភ្ជាប់ឌីជីថល, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា និងការលើកកំពស់សមាហរណកម្មអាស៊ាន ដែលរួមបញ្ចូលភាពធន់និងការប្រកួតប្រជែង ព្រមទាំងការពង្រឹងកំណើននិងការអភិវឌ្ឍន៍អាស៊ានជាសកល និងការបង្រួមគម្លាតអភិវឌ្ឍសម្រាប់ការប្រកួតប្រជែងរបស់អាស៊ាន ផងដែរ។ ស្របតាម PEDs ទាំងនេះ ឯកឧត្តម សម្គាល់ថា ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានបានបង្កើតនូវវិស័យអាទិភាពជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាសកម្មភាពគម្រោងដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការស្តារសេដ្ឋកិច្ចក្នុងតំបន់ ដូចជា ការផ្លាស់ប្តូរថាមពលបៃតង ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ សហគ្រាសធុនតូចនិងមធ្យម ការបង្កើតការងារ ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល និងការថែទាំសុខភាព។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងសកម្មភាពគម្រោងសំខាន់ៗទាំងនោះ ក៏ដូចជាការស្នើសុំអនុសាសន៍សម្រាប់អាស៊ានលើបញ្ហាសំខាន់ៗផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមអបអរសាទរ ចំពោះជ័យលាភីឆ្នើម ដែលទទួលបានរង្វាន់ក្នុងថ្ងៃនេះ និងបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការបង្កើតការងារក្នុងតំបន់ ព្រមទាំងបានអំពាវនាវដល់សហគ្រិនផ្សេងទៀត ឱ្យគំរូតាមអ្នកទទួលរង្វាន់នៅថ្ងៃនេះ ដើម្បីច្នៃប្រឌិតអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ឱ្យកាន់តែមានភាពរីកចម្រើន ឈានទៅរកការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ និងចូលរួមបង្រួមគម្លាតនៃការអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា អាស៊ានបានគាត់សម្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន ក្នុងការដោះស្រាយនិន្នាការដែលកំពុងរីកចម្រើនដូចជា ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើតឌីជីថល និងនិរន្តរភាព អាស៊ានប្តេជ្ញាសហការជាមួយវិស័យឯកជន ដើម្បីជួយកសាងសមត្ថភាពលើជំនាញឌីជីថល និងសេដ្ឋកិច្ចទៅវិញទៅមក ដោយឆ្ពោះទៅរកអនាគតជាមួយគ្នាលើវិស័យឌីជីថល និងកាបូនទាប។ លើសពីនេះ កម្ពុជាបានប្តេជ្ញា ក្នុងការបង្កើតបរិយាកាសធុរកិច្ច និងបរិយាកាសអាជីវកម្ម ឱ្យកាន់តែប្រសើ តាមរយៈការបញ្ចុះថ្លៃចំណាយ និងពេលវេលាសម្រាប់អាជីវកម្ម ដូចជា ការចុះឈ្មោះអាជីវកម្មតាមអ៊ីនធឺណិត ការបំពេញស្លាកសញ្ញាតាមអ៊ីនធឺណិត វិញ្ញាបនបត្រនៃប្រភពដើមទំនិញតាមអ៊ីនធឺណិត អេឡិចត្រូនិក ច្រលចេញចូលតែមួយ ការបង់ពន្ធតាមអ៊ីនធឺណិត និងប្រព័ន្ធទូទាត់តាមអ៊ីនធឺណិត ជាដើម។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន និងសហគមន៍ធុរកិច្ចអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ភាពធន់ និងការប្រកួតប្រជែង៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ