ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:៣៤ នាទី យប់
👁 3
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
កិច្ចប្រជុំរវាងប្រមុខដឹកនាំអាស៊ានជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានគឺជាកិច្ចសន្ទនានៃការផ្លាស់ប្តូរយោបល់ ជាពិសេសចែករំលែកពីវិស័យឯកជនក្នុងការធ្វើយ៉ាងណាឱ្យវិស័យធុរកិច្ចឯកជននៅអាស៊ាន មានការរីកចម្រើនទៅមុខ ក៏ដូចជាការទទួលយកនូវអនុសាសន៍ និងការចែករំលែកផ្សេងៗពីបណ្តាថ្នាក់ដឹកនាំអាស៊ាន ដើម្បីធានានូវការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យធុរកិច្ចឯកជនក្នុងការកសាងសហគមន៍អាស៊ានជាដើម។
សូមជម្រាបជូនថា សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានផ្តោតលើការពិនិត្យនិងការកំណត់បញ្ហាប្រឈមនានា សំដៅសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច ហើយក្រុមប្រឹក្សានេះមានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។ ក្រៅពីនេះក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣