ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចសន្ទនាជាសកលរបស់អាស៊ានលើកទី២

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១១:៣៣ នាទី ថ្ងៃត្រង់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងកិច្ចសន្ទនាជាសកលរបស់អាស៊ានលើកទី២ (2nd ASEAN Global Dialogue) ដែលមានការយាង និងអញ្ជើញចូលរួមដោយមេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនាព្រមទាំងថ្នាក់ដឹកនាំអង្គការសកលជាច្រើនទៀត រួមមាន៖ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ធនាគារអភិវឌ្ឍអាស៊ី ADB វេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ជាដើម។

កិច្ចសន្ទនាជាសាកលរបស់អាស៊ាន គឺជាប្រភេទកិច្ចសន្ទនាពិសេសមួយ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ដែលប្រមូលផ្តុំទៅដោយមេដឹកនាំ និងអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ មកពីបណ្តាប្រទេសអាស៊ាន អាស៊ីបូព៌ា និងអង្គការអន្តរជាតិសំខាន់ៗ ដើម្បីពិភាក្សាលើបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងជួបប្រទះ រួមមាន៖ បញ្ហាហិរញ្ញវត្ថុសកល បម្រែបម្រួលអាកាសធាតុ ជម្លោះអន្តរជាតិ ភាពតានតឹងនយោបាយ ម្ហូបអាហារ ថាមពល និងសន្តិសុខ ក៏ដូចជាបញ្ហាជាច្រើនទៀត ក្នុងបំណងស្វែងរកនីតិវិធីរួមមួយ ដែលតំបន់អាចរួមចំណែកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ។

សូមបញ្ជាក់ថា កិច្ចសន្ទនាជាសកលរបស់អាស៊ានលើកទី១ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៩ នៅរាជធានីបាងកក ព្រះរាជាណាចក្រប្រទេសថៃ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ