ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៣:០០ នាទី រសៀល
👁 2
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធានចំនួន ២រូប គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី ចូ បៃដិន ប្រធានាធិបតី នៃសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន និង អគ្គលេខាធិការអាស៊ាន ផងដែរ។
សហរដ្ឋអាមេរិក និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មយុទ្ធសាស្រ្តមួយ ដែលទទួលបានផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នានឹងគ្នាយ៉ាងទូលំទូលាយ ដោយអាស៊ានគឺជាទីផ្សារធំជាងគេទី៤ របស់ពិភពលោក ដែលមានសហរដ្ឋអាមេរិក ជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។
លើសពីនេះ មានក្រុមហ៊ុនអាមេរិកជាង ៦,២០០ ប្រតិបត្តិការ ក្នុងអាស៊ាន ហើយនៅឆ្នាំ២០២០ និងមានអ្នកដំណើរអាមេរិកចំនួន ៦៣០,០០០នាក់ បានចំណាយប្រាក់ចាយវាយច្រើនជាង ១.៣ពាន់លានដុល្លារ នៅអាស៉ីអាគ្នេយ៍។
គិតត្រឹមឆ្នាំ២០២២ ទំនាក់ទំនងអាស៊ាន និងអាមេរិក មានរយៈពេល ៤៥ឆ្នាំមកហើយ, តាមរយៈគេហទំព័ររបស់រដ្ឋាភិបាលអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ ពាន់លានដុល្លារ ដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៉ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣