ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១០:០៣ នាទី ព្រឹក
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១៧ (17th East Asia Summit-EAS) ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានអាស៊ានប្តូរវេន ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដែលជាសមាជិកអាស៊ាន តំណាងមេដឹកនាំប្រទេសសមាជិកអាស៉ី-បូព៌ា (EAS) និង អគ្គលេខាធិការអាស៊ាន ផងដែរ។
សូមជម្រាបជូនថា សមាជិក អាស៉ី-បូព៌ា (EAS) មានសមាជិកចំនួន ១៨ប្រទេស រួមមាន៖ សមាជិកអាស៊ានទាំង ១០ (ASEAN Countries) អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រុស្ស៉ី និងអាមេរិក។
កាលពីឆ្នាំ២០២១ សមាជិក អាស៉ី-បូព៌ា (EAS) តំណាងឱ្យ ៥៣.១ភាគរយ នៃចំនួនប្រជាជនពិភពលោក ហើយស្មើនឹង ៥៩.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលមានតម្លៃប៉ាន់ស្មាន ៥៧.២ទ្រីលានដុល្លារ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣