ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនិងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ នៅរាជធានីភ្នំពេញ

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:៥៣ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនិងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ (2nd AEM-UK Consultation)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម Greg Hands រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ភាគីចក្រភពអង់គ្លេស អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលបានតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មអាស៊ាននិងចក្រភពអង់គ្លេស ដោយអង្គប្រជុំបានកត់សម្គាល់ អនុម័ត និងផ្លាស់ប្តូរមតិយោបល់លើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងសកល (២) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស (៣) កិច្ចសន្ទនាជាមួយក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន និង(៤)បញ្ហាផ្សេងៗទៀត។

នៅកិច្ចបញ្ចប់ អង្គប្រជុំបានបញ្ជាក់ពីការប្ដេជ្ញាចិត្តគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ព្រមទាំងបានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងតាមដានការអនុវត្តការងារអាទិភាព ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន-ចក្រភពអង់គ្លេស៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ