ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៦:០៧ នាទី ល្ងាច
👁 1
(នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង)៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន និងអង្គភាពប្រកាសនីយបត្រតក្កកម្ម នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
កិច្ចប្រជុំដ៏មានអត្ថន័យនេះ មានគោលបំណងដើម្បីបង្ហាញការយកចិត្តទុកដាក់លើទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ១. ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំផែ្នកកម្មសិទ្ធិបញ្ញា និង ២. ភាពជឿនលឿននៃប្រព័ន្ធកម្មសិទ្ធិបញ្ញា ។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់ជូនប្រមុខអង្គភាពកម្មសសិទ្ធិអាស៊ានទាំងអស់ នូវឱកាសមួយដើម្បីពិភាក្សាអំពីសារៈសំខាន់នៃប្រព័ន្ធអេកូកម្មសិទ្ធិបញ្ញា ដែលពាក់ព័ន្ធទៅនឹងការច្នៃប្រឌិត ដែលជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានអនុម័តដោយអង្គការសហប្រជាជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គភាពកម្មសិទ្ធិបញ្ញា អាស៊ាន និងអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េ តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចច្នៃប្រឌិត កម្មសិទ្ធិបញ្ញា ការបង្រួមគម្លាតឌីជីថល ការតភ្ជាប់ឌីជីថល បច្ចេកវិទ្យាកសិកម្ម រដ្ឋាភិបាលឌីជីថល និងការរៀបចំសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន (4IR) ជាពិសេសសម្រាប់សហគ្រាស (MSMEs) ខ្នាតតូច ខ្នាតតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងឱកាសដាច់ដោយទ្បែក ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ ក៍បានចូលរួមកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េ ស្តីពី ការផ្លាស់ប្តូរព័ត៌មាន នៃវឌ្ឍនៈភាពកម្មសិទ្ធិបញ្ញា ដូចជា៖ ការធ្វើនិយ័តកម្មលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា ការបង្កើតវិទ្យាស្ដានបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជាតិ និងគម្រោងបង្កើតមជ្ឈបណ្ឌលគាំទ្រព័ត៌មានបច្ចេកវិទ្យា (TISC) និងបន្តគំាទ្រការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលនឹងអនុម័តដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។
ជាចុងបញ្ចប់ អគ្គនាយិកា ប្រធានអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េ សន្យានឹងបន្តជួយគាំទ្រគម្រោងនានារបស់កម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣