ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦ និងពិព័រណ៍នាំចេញ-នាំចូលគុនមីងចិនលើកទី២៦ របស់ប្រទេសចិនតាមរយៈប្រព័ន្ធវីឌីអូអនឡាញ

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៩:០៥ នាទី ព្រឹក

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍ចិន-អាស៊ី ខាងត្បូងលើកទី៦ និងពិព័រណ៍នាំចេញ-នាំចូល គុនមីងចិនលើកទី២៦ បានបើកសម្ភោធនៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ឯកឧត្តម ឈួន ដារ៉ា ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីសម្ភោធពិព័រណ៍តាមប្រព័ន្ធអនឡាញ។

ពិធីសម្ភោធពិព័រណ៍ខាងលើនេះ បានប្រព្រឹត្ត ទៅក្រោម អធិបតីភាពឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន និង ឯកឧត្តម Li Fei ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសចិន និងមានការចូលរួមពី ឯកឧត្តមរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានា ជាពិសេសមានការចូលរួមថ្លែងសុន្ទរកថាពីឯកឧត្តមរដ្ឋមន្រ្តី និងអភិបាលខេត្ តនៃប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ាជាដើម។

ក្រោមប្រធានបទ "ការចែករំលែកឱកាសថ្មី និងការស្វែង រកការ អភិវឌ្ឍន៍ថ្មីរួមគ្នា" នៃពិព័រណ៍ចិន-អាស៊ីខាងត្បូងឆ្នាំនេះ ក្នុងគោល​គោលបំណងពន្លឿនការតភ្ជាប់រវាងទីផ្សារធំៗទាំងពីរនៃប្រទេសចិន និងអាស៊ីខាងត្បូង ចែករំលែកឱកាសនៃ ការអភិវឌ្ឍន៍ថ្មីរបស់​ប្រទេស​ចិន និងរួមគ្នាស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងប្រទេសចិន-អាស៊ីខាងត្បូង។ ក្នុងរយៈពេល៤ថ្ងៃ​នៃពិព័រណ៍នេះ តំណាងមកពី៨០ប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិ ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនចិន-បរទេសល្បីៗ​បានចូលរួម​ដាក់តាំង​បង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធវិស័យកសិកម្មទំនើប ថាមពល​បៃតង​ វប្បធម៌ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម។

គួររម្លឹកផងដែរថា ពិព័រណ៍ចិន-អាស៊ីខាងត្បូង​បានចាប់ផ្តើម​តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណង​ពង្រឹងកិច្ចសហប្រតិបត្តិការ​ជាក់ស្តែងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង។ ពិព័រណ៍នេះបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន ជាមួយអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប្រទេសជុំវិញពិភពលោក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ