ក្រុមការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងសហគ្រាសធុនតូច និងមធ្យម នៃកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រៀមសម្រាប់ជួបប្រជុំជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម មុនកិច្ចចរចាជុំទី២

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៦:០៥ នាទី ល្ងាច

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២  ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងសហគ្រាសធុនតូច និងមធ្យម នៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអ៊ីមីរ៉ាតអារ៉ាប់រួម បានដឹកនាំក្រុមការងារ ដើម្បីតាមដានវឌ្ឍនភាពការងារ និងត្រៀមសម្រាប់ជួបប្រជុំជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម មុនកិច្ចចរចាជុំទី២។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារ បានអនុញ្ញាតឲ្យក្រុមការងាររាយការណ៍ជូននូវវឌ្ឍនភាពការងារ និងលទ្ធផលនៃកិច្ចចរចាជុំទី១ និងបើកកិច្ចពិភាក្សាលើអត្ថបទនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងជំពូកស្តីពីសហគ្រាសធុនតូច និងមធ្យម ដែលមានការចូលរួមផ្តល់មតិយោបល់ពីសមាជិកក្រុមការងារដែលមានសមាសភាព មកពីក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួងពាក់ព័ន្ធ។

ជាលទ្ធផល កិច្ចប្រជុំបានទទួលធាតុចូលសំខាន់ៗ និងបានបិទបញ្ចប់ដោយលទ្ធផលផ្លែផ្កា ព្រមទាំងបានត្រៀមរួចរាល់ សម្រាប់ការចរចាជុំទី២ ជាមួយភាគីអ៊ីមីរ៉ាតអារ៉ាប់រួម៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ