លោកជំទាវ តឹករ៉េត កំរង អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ីនៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា” នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM)។

ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៥:០៩ នាទី ល្ងាច

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ីនៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា” គម្រោង Go4eCAM ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា ប្រមាណជា ៩០នាក់។  

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាអំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីវិនិយោគិនមូលធននៅកម្ពុជា ក៏ដូចជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីជួយឱ្យសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អាចត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការចាប់យកឱកាសក្នុងការទទួលបានហិរញ្ញប្បទានពីប្រភពទុនទាំងក្នុងស្រុក និងបរទេស ដើម្បីសហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានសមត្ថភាពអាចនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ សមាសភាគនេះរបស់គម្រោង Go4eCAM គឺផ្តោតសំខាន់ទៅលើការនាំសហគ្រាសធុនតូចនិងមធ្យមកម្ពុជាជួបជាមួយនឹងវិនិយោគិនមូលធន ដើម្បីផ្តល់ឱកាសដល់សគ្រាសធុនតូចនិងមធ្យមកម្ពុជាស្វែងរកទុនបន្ថែមក្នុងការពង្រីកអាជីវកម្ម និងគាំទ្រដល់ការឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលតាមរយៈការផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការច្នៃប្រឌិតបែបឌីជីថល។  

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងតំណាងសហគ្រាសធុនតូច និងមធ្យមកមម្ពុជាក្រោមផ្សារពាណិជ្ជកម្មខេមបូឌាត្រេដទាំងអស់។ លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងអំពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹងផ្នែកការវិនិយោគមូលធន និងការជួយគាំទ្រសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ជាពិសេស ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងការទទួលបានហិរញ្ញប្បទាន ដែលជាសកម្មភាពការងារអាទិភាពមួយរបស់ក្រសួងពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញនៅក្នុង “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣” និង “យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់មកពីអន្តរក្រសួង វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សម្រាប់ការចូលរួមក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាពិសេស ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ សូមលើកទឹកចិត្តឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃការវិនិយោគមូលធន ដែលមានសារៈសំខាន់ក្នុងការបង្កើនការទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

 

[English Version]

Her Excellency TEKRETH Kamrang, Secretary of State of Ministry of Commerce presided over the dissemination workshop on “Venture Capital Ecosystem in Cambodia” under Go4eCAM project.

(Phnom Penh): On 24 November, 2022, Her Excellency Mrs. TEKRETH Kamrang, Secretary of State of Ministry of Commerce, representing His Excellency PAN Sorasak, Minister of Commerce has presided over the dissemination workshop on “Venture Capital Ecosystem in Cambodia” under Go4eCAM project with participants of 90 people.

The dissemination workshop on “Venture Capital Ecosystem in Cambodia” was organized with the aim of disseminating the report on the overview of venture capital ecosystem in Cambodia, as well as sharing knowledge and experience related to investment, to help SMEs better prepare to seize the opportunity to access to finance from domestic and foreign sources in order for them to export Cambodian-Made Products. This component of the Go4eCAM project focuses on bringing SMEs to meet with venture capitalists and investors to provide opportunities for SMEs to seek additional financial support to scale up their business and support their digital transition with a focus on e-commerce and digital innovation.

To begin, Her Excellency expressed a warmly welcome to the presence of representatives from public sector, development partners, private sector and SMEs under CambodiaTrade. Her Excellency also stressed the importance of raising awareness on capital investment and support for SMEs, especially in the e-commerce sector, to access to finance, which is a priority activity of the Ministry of Commerce in accordance with policy frameworks including “Cambodia Trade Integration Strategy 2019-2023”and “E-Commerce Strategy”.

Taking this opportunity, Her excellency, Secretary of State expressed her gratitude and appreciation to the Enhance Integrated Framework (EIF), which has always supported the development of Cambodia's commerce sector and thanked all stakeholders from the public, private and development partners for their participation in supporting SMEs, especially in the field of e-commerce in Cambodia. In this regard, the Secretary of State would like to encourage all stakeholders to participate in building and developing the ecosystem of capital investment, which is the important mean to increase access to finance for SMEs in Cambodia.

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ