ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ០៨:២៨ នាទី ព្រឹក
👁 3
(បាធាយ, កំពង់ចាម)៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន៤០០គ្រួសារ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម ដោយក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ នៃស្រុកបាធាយ, លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុកបាធាយ, លោក ផេង សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ, លោក លោកស្រី គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យចំណុះ និងជុំវិញស្រុក លោក លោកស្រី ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣