ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៧:៣២ នាទី យប់
👁 2
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដានការអនុវត្តគម្រោង គម្រោងឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME) ក្រោមថវិការបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) និងថវិការបស់អង្គភាព EIF ដែលមានកញ្ចប់ថវិកាក្នុងសមាសភាគទី៣.៣ របស់គម្រោង Go4eCAM ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនប្រមាណជា ៧០ នាក់។
កិច្ចប្រជុំគណៈកម្មការតាមដាននេះមានគោលបំណងដើម្បីរាយការណ៍ ពិនិត្យមើលវឌ្ឍនៈភាពការងារ និងផែនការបន្ទាប់ និងអនុម័តលើសកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០២៣ ក្រោមគម្រោង SeT4SME ដែលមានសមាសភាគសំខាន់ចំនួន២ ដូចជា ១) ការបង្កើតប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advance Data-EAD) ដើម្បីធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងសេវាប្រៃសណីយ៍ឆ្លងកាត់ព្រំដែន ២) ការបង្កើត e-Trade Portal ដើម្បីជួយជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធិភាព។ ក្រុមការងារ Swisscontact បានធ្វើបទបង្ហាញពីវឌ្ឍនភាពការងារ និងការចូលរួមមតិយោបល់យ៉ាងសកម្មពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ លទ្ធផលនៃកិច្ចប្រជុំនេះ គឺបានពិនិត្យ និងសម្រេចអនុម័តលើ (១) របាយការណ៍ចាប់ផ្តើមរបស់ UNCTAD ស្តីពីការរួមបញ្ចូល UNCTAD/ASYCUDA និង UPU/CDS សម្រាប់ប្រតិបត្តិការពេញលេញនៃការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចជាមុន និង(២) ផែនការការងារបន្ទាប់របស់គម្រោង SeT4SME។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារ Swisscontact តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានចូលរួមកិច្ចប្រជុំគណៈកម្មការតាមដាននេះ និងផ្តល់ជាធាតុចូលសំខាន់ៗ។ ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តសហប្រតិបត្តិការជាមួយជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបន្តចូលរួមក្នុងការសហការអនុវត្តគម្រោងបន្តទៀតដើម្បីធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមនិងវិស័យឯកជនអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣