ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៦:១៦ នាទី ល្ងាច
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងពិភាក្សាការងារ ដើម្បីអាចជាចំណែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងបានផ្ដល់ឱកាសដល់ក្រុមការងារសមាគមក្នុងការរាយការណ៍ពីបច្ចុប្បន្នភាពការងាររបស់ខ្លួន។
ជាមួយគ្នានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគម បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ក្នុងការចំណាយពេលវេលាទទួលជួបគណៈប្រតិភូសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។ លោក ប៉ាត់ ចំណាន អគ្គលេខាធិការសមាគម បានរាយការណ៍ពីសាវតានិងបច្ចុប្បន្នភាពការងាររបស់សមាគម ជូនអង្គប្រជុំជ្រាប។ ទន្ទឹមនោះ លោកអគ្គលេខាធិការ បានលើកឡើងថា ក្នុងនាមជាសមាគមដែលប្រមូលផ្ដុំក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាវាចរណ៍ដឹកទំនិញ ក្រុមហ៊ុនអាកាសចរណ៍ទំនិញ ផ្សេងៗ ដែលបច្ចុប្បន្នសមាគមមានសមាជិកប្រមាណ ១០០ក្រុមហ៊ុន ហើយគោលបំណងនៃជំនួបនេះ គឺដើម្បីស្នើការសម្របសម្រួល ក្នុងការជំរុញការផ្គូរផ្គងរវាងអ្នកទិញ និងអ្នកលក់ទាំងក្នុងស្រុក និងក្រៅស្រុក។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំ បានគូសបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មបាននឹងកំពុងធ្វើការចចារស្វែងរកទីផ្សារថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលសម្រេចបាន ជូនសាធារណជន ពាណិជ្ជករ និងអ្នកនាំចេញ នាំចូល។ ទន្ទឹមនឹង ទីផ្សារសម្រាប់នាំចេញ វិស័យឡូជីកស្ទីក និងដឹកជញ្ជូន ពិតជាមានសារសំខាន់ដល់ការជញ្ជូនទំនិញ ទាន់ពេលវេលា និងមានតម្លៃសមរម្យ។ ករណីនេះ តួនាទីរបស់សមាគមគឺស្របទៅតាមបរិបទលើការធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ហើយសង្ឃឹមថាតាមរយៈសកម្មភាពរបស់សមាគម អាចហ្នឹងជួយក្រុមហ៊ុនជាសមាជិករបស់ខ្លួន ក្នុងការដឹកជញ្ជូនទំនិញក្នុងតម្លៃសមរម្យ និងអាចជួយកាត់បន្ថយថ្លៃដើមទំនិញផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣