ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៨:៤២ នាទី យប់
👁 18
(ក្រុងព្រះសីហនុ)៖ ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីបើកជាផ្លូវការពិធីបុណ្សសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលទស្សានាស្តង់តាំងបង្ហាញផលិតផលខ្មែរ ដែលរៀបចំទ្បើងដោយក្រសួងពាណិជ្ជកម្ម។
ស្ថិតក្នុងបរិយាកាសដ៏មហោទ្បារិកនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើឧទ្ទេសនាមជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីផលិតផលសក្តានុពលខ្មែរមួយចំនួន ដែលបានយកមកតាំងបង្ហាញក្នុងស្តង់របស់ក្រសួងពាណិជ្ជកម្មសម្រាប់មហាជនទស្សនា រួមមានអង្ករកម្ពុជាដែលទទួលបានចំណាត់ថ្នាក់លេខ១ និងជាអង្ករល្អបំផុតទូទាំងពិភពលោក ក្នុងឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងឆ្នាំ២០២២ ព្រមទាំងផលិតផលសក្តានុពលខ្មែរ ជាច្រើនមុខផ្សេងទៀត ដែលជាទំនិញសម្គាល់ភូមិសាស្រ្ត ហើយបានចុះបញ្ជីដោយក្រសួងពាណិជ្ជកម្ម រួមទាំងផលិតផលកសិកម្ម និងផលិតផលជាគ្រឿងឧបភោគ បរិភោគ ដែលបានសម្រិតសម្រាំង យកមកពីបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក្រៅពីការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរទាំងនេះ ស្តង់ពិព័រណ៍របស់ក្រសួងពាណិជ្ជកម្ម ក៏មានរៀបចំជាក្រាហ្វិកតាំងបង្ហាញអំពីតួលេខនៃការនាំចេញនាំចូល តួលេខនៃទំនិញសក្តានុពលរបស់កម្ពុជា ដែលបម្រើឱ្យការនាំចេញ និងសមិទ្ធិផលរបស់ក្រសួងពាណិជ្ជកម្មមួយចំនួនទៀត ផងដែរ។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងសភាពាណិជ្ជកម្មខេត្ត ក្នុងការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងពិព័រណ៍ពាណិជ្ជកម្មចំនួនជាង ៣០០ស្តង់ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅលើបរិវេណទីលានតេជោ ដែលជាព្រឹត្តិការណ៍អមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ។ ក្រៅពីការរៀបចំពិពរណ៍ផលិតផលខ្មែរ និងពិព័រណ៍ពាណិជ្ជកម្ម ក៏មានព្រឹត្តិការណ៍អមជាច្រើនទៀត ដូចជា៖ កម្មវិធីប្រកួតកីទ្បា កម្មវិធីទស្សនីយភាពសម្តែងសិល្បៈ និងកម្មវិធីកំសាន្តផ្សេងៗទៀត ដែលញុំាងអោយពិធីបុណ្យសមុទ្រនាឆ្នាំ២០២២នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងអធិកអធមគួរជាទីមោទនៈ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣