ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ១២:០៦ នាទី ថ្ងៃត្រង់
👁 2
(ព្រុចសែល, បែលហ្ស៊ិក)៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានចូលរួមអម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញចូលរួមនិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនិងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំរំលឹកខួបនេះមានគោលបំណងពិភាក្សាឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគត សម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ ក្នុងនោះដែរ ថ្នាក់ដឹកនាំអាស៊ាន និងអឺរ៉ុបក៏បានផ្ដោតកិច្ចពិភាក្សាយ៉ាងសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យយ៉ាងសំខាន់ៗដូចជា ការពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្ដូរបៃតងថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
មុននឹងចូលកិច្ចកិច្ចប្រជុំរំលឹកខួបនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានទទួលគោលការណ៍ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីអាហារតុមូលជាន់ខ្ពស់ C-Suit Luncheon ជាមួយថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុប និងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី១០ នៅទីក្រុងព្រុចសែលផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣