ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៤:១៣ នាទី រសៀល
👁 4
ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ដែលជា ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ឬ/និង កន្លងមកទទួលបានជោគជ័យក្នុងការបណ្តុះ បណ្តាល ធ្វើជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា សូមមកបង់កម្រៃសមាជិកភាពរបស់ខ្លួន ប្រចាំឆ្នាំ ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកដែលទទួលស្គាល់ជាផ្លូវការសម្រាប់ឆ្នាំ២០២៣ យោងតាមប្រកាសលេខ ០៤៥ MOC/SM 2011 ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីភា្នក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អ្នកនាង កញ្ញា ទាញយកគំរូពាក្យស្នើសុំចុះឈ្មោះដូច បានជូនភ្ជាប់។ ពាក្យស្នើសុំត្រូវដាក់នៅបញ្ជនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងត្រូវបង់កម្រៃសមាជិកភាពរបស់ខ្លួនដើម្បី ក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកដែលទទួលស្គាល់ជាផ្លូវការសម្រាប់ឆ្នាំ២០២៣ នៅបញ្ជបង់ប្រាក់រួមរបស់ ក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃផ្សព្វផ្សាយជូនដំណឹងនេះរហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។សូមអរគុណ!
ទាញយកជាPDF: https://cutt.ly/L0OaaUP
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣