ឯកឧត្តម ប៊ុន ចន្ធី អញ្ជើញចូលរួមពិធី «បំពាក់គ្រឿងឥស្សរិយយស និងវិញ្ញាបនបត្រនៃសមិទ្ធិផល ដើម្បីទទួលស្គាល់នៃចំណាត់ថ្នាក់ DSM-RCM (DIAMONS SALE MANAGER - ROYAL CROWN DIRECTOR) និងគុណសម្បត្តិរថយន្ត»

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៦:១៧ នាទី ល្ងាច

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធី «បំពាក់គ្រឿងឥស្សរិយយស និងវិញ្ញាបនបត្រនៃសមិទ្ធិផល ដើម្បីទទួលស្គាល់នៃចំណាត់ថ្នាក់ DSM-RCM» (DIAMONS SALE MANAGER - ROYAL CROWN DIRECTOR) និងគុណសម្បត្តិរថយន្ត» ដែលពិធីនេះធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ១០,០០០នាក់។

ជាកិច្ចស្វាគមន៍ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊្សូលាន ណែតវើក (ខេមបូឌា) ឯ.ក ZHULIAN NETWORK (CAMBODIA) CO., LTD. ដែលបានរៀបចំកម្មវិធីឡើង និងអរគុណដល់ភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលក្នុងនោះរួមមាន លោកបណ្ឌិត Dr.Piyavat Chulachakwongsa ជានាយកប្រតិបត្តិនៃក្រុមហ៊ុននៅប្រទេសថៃ និង លោក Denng Teoh ជានាយកប្រតិបត្តិនៃក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី។ បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងអំពីប្រវត្តិសាវតាសង្ខេបរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារៈសំខាន់នៃការទំនាក់ទំនងរវាងកម្ពុជា និងក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានអបអរសាទរចំពោះ ក្រុមហ៊ុន ហ៊្សូលាន ណែតវើក (ខេមបូឌា) ឯ.ក ZHULIAN NETWORK (CAMBODIA) CO., LTD. ដែលបានធ្វើអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការរីកចម្រើនបែបនេះ និងបានបង្កើតសាខានិងភ្នាក់ងារតំណាងជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តារខេត្តជាច្រើនផងដែរ ហើយការបង្កើតសាខារបស់ក្រុមហ៊ុនទាំងនេះ មិនត្រឹមតែបង្កើតការងារជូនប្រជាជនកម្ពុជានោះទេ គឺថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តល់ចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងក្រុមហ៊ុន និងប្រទេសកម្ពុជា ដែលបានឆ្លុះបង្ហាញឱ្យឃើញពីទំនាក់ទំនងដែលភាពស្និទស្នាល និងជ្រាលជ្រៅបំផុត។

ជាកិច្ចបញ្ចប់ ឯកឧត្តម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ហ៊្សូលាន ណែតវើក (ខេមបូឌា) ឯ.ក ZHULIAN NETWORK (CAMBODIA) CO., LTD. និងស្នើសុំឱ្យក្រុមហ៊ុននៅតែបន្តក្នុងការធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យមានភាពប្រសើរឡើង ទាំងនៅពេលនេះនិងពេលអនាគត ក្នុងគោលបំណង បង្កើតភាពជឿជាក់លើអាជីវកម្ម ដែលមានការរីកចម្រើន ប្រកបដោយស្ថិរភាព និងនិរន្តរភាពក្នុងការកសាងបណ្តាញ ដើម្បីពង្រីកស្ថាប័នរបស់ខ្លួននៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ជាងនេះទៅទៀត ឯកឧត្តមកបានជូនពរឱ្យក្រុមហ៊ុន ហ៊្សូលាន ណែតវើក (ខេមបូឌា) ឯ.ក ZHULIAN NETWORK (CAMBODIA) CO., LTD. ទទួលបានជោគជ័យតាមបំណងប្រាថ្នា និងផែនការដែលបានគ្រោងទុកកន្លងមក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ