អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផល ទំនិញនិងសេវា

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៨:២៣ នាទី យប់

👁 4

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ នៃ គ.ជ.ក.ប. និងគ.ប.ក. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា នៅទីស្នាក់ការសភាពាណិជ្ជកម្ម និងនៅអគ្គនាយកដ្ឋាន ក.ប.ប. ដែលមានអ្នកចូលរួមសរុប ប្រមាណ ២៥០ នាក់ ដែលសុទ្ធសឹងជាអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាប្រធានក្រុមហ៊ុន និងអ្នកជំនួញដែលធ្វើធុរកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលរាជរដ្ឋាភិបាលទើបនឹងប្រកាសឱ្យប្រើកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដើម្បីលើកកម្ពស់ និងជំរុញកិច្ចការពារអ្នកប្រើប្រាស់នៅប្រទេសកម្ពុជា តាមរយៈការផ្សាយពាណិជ្ជកម្មដោយស្មោះត្រង់ និងសុចរិត ព្រមទាំងលើកទឹកចិត្តឱ្យអ្នកធ្វើធុរកិច្ច ផ្តោតយកចិត្តទុកដាក់លើគុណភាពនៃផលិតផលទំនិញនិងសេវា ដែលត្រូវផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ជាចម្បង ជាមួយការផ្សាយពាណិជ្ជកម្មមួយដ៏ត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ រួមមាន៖

(១). ការបង្កើតនូវយន្តការដោយស្ម័គ្រចិត្ត ចំពោះបុគ្គលផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ក្នុងការស្នើសុំលិខិតបញ្ជាក់ អនុលោមភាពនៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា លើអត្ថបទ ឬស្ពតផ្សាយពាណិជ្ជកម្ម របស់ខ្លួន ពីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម។ នេះមានន័យថាបុគ្គលផ្សាយពាណិជ្ជកម្មមានជម្រើស ក្នុងការមិនស្នើសុំលិខិតបញ្ជាក់អនុលោមភាពនៃអត្ថបទ ឬស្ពតផ្សាយរបស់ខ្លួនបាន ប៉ុន្តែត្រូវធានាថាអត្ថបទឬស្ពត ឬគម្រោងនៃការផ្សាយពាណិជ្ជកម្ម នៃការផ្សាយពាណិជ្ជកម្មទាំងនោះ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ឬបទប្បញ្ញត្តិជាធរមានដើម្បីចៀសវាងការបំពានច្បាប់ណាមួយ កើតឡើងជាយថាហេតុ។

(២). ការកំណត់នូវកាតព្វកិច្ច ចំពោះការផ្សាយពាណិជ្ជកម្មដោយផ្ដល់រង្វាន់ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ ក្នុងការផ្តល់ព័ត៌មាននិងឯកសារបញ្ជាក់មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលរួមមាន ផលិតផលទំនិញសរុប ដែលមានរង្វាន់ ប្រភេទរង្វាន់ និងចំនួនរង្វាន់សរុប សុពលភាពនៃការផ្ដល់រង្វាន់ ទីតាំងជាក់លាក់ដែលត្រូវផ្តល់រង្វាន់ និងអត្តសញ្ញាណអ្នកឈ្នះរង្វាន់ និងអ្នកត្រូវរង្វាន់ជាប្រចាំខែ និងប្រចាំឆ្នាំ។

(៣). ការផ្តល់សមត្ថកិច្ចដល់អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ នៃ គ.ជ.ក.ប. និងគ.ប.ក. ក្នុងការចេញលិខិតបញ្ជាក់អនុលោមភាព នៃការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិង/ឬសេវា ព្រមទាំងត្រួតពិនិត្យ និងតាមដាននូវរាល់ការផ្សាយពាណិជ្ជកម្ម ដែលមិនមានអនុលោមភាព ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ